ក្រចេះ: អនុវត្តតាមបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត វេលាម៉ោង២និង១០នាទី រសៀលនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្លូង ដោយមានការចូលរួមពីលោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។
ជនសង្ស័យទី១ឈ្មោះ សុះ គ្រីយ៉ា ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរឥស្លាម និងជនសង្ស័យទី២ ឈ្មោះ ទីន ស្លេះ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម អ្នកទាំង២ស្នាក់នៅចំណុចខាងលើ ដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាម ពណ៌សចំនួន២កញ្ចប់ (តូច១, ធំ១), ថង់សម្រាប់ច្រករំលែកគ្រឿងញៀនមួយចំនួនធំ, បារី Cambo ចំនួន១កញ្ចប់ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាង កំពុងឃាត់ខ្លួននិងរក្សាទុកបណ្តោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមច្បាប់បន្តទៀត ។
មតិយោបល់