ព័ត៌មានជាតិ

ឃើញមិញសោះ មួយសន្ទុះក្រោយផ្អើលហ្មង..

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រទះឃើញសពបុរសម្នាក់ចងកសម្លាប់ខ្លួនកាលពីវេលាម៉ោង១១និង១៥នាទី ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ អ៊ុ អាន ភេទប្រុស អាយុប្រហែល២៥ឆ្នាំ មុខរបរបើករថយន្ត មានស្រុកកំណើតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានទីលំនៅបច្ចុប្បន្នភូមិកើតហេតុខាងលើ ដោយមានប្រពន្ធឈ្មោះ វង្សសុខនី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ដូរនៅផ្ទះ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះលោតចូលក្នុងការ៉ាស់រថយន្ត រួចហើយដើរឆ្លងថ្នល់ទៅបាត់តែម្ដង ទើបផ្អើលក្រោយពេលប្រទះឃើញសព។

ក្រោយកើតហេតុសពខាងលើត្រូវបានសមត្ថកិច្ចពិនិត្យនិងធ្វើកោសល្យវិច័យប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់