ព័ត៌មានជាតិ

បត់ម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែង

ភ្នំពេញ: យុវជនម្នាក់បានស្លាប់យ៉ាងអាណោចអធម៌នៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តមិនចាំម៉ាក បុកពេញទំហឹង កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥អា មុខហាងលក់ស៊ុបយីហោរតន: សំណាង ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DQ-5106 ជិះពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃមកផ្លូវម្ខាងទៀតបានពាក់កណ្តាល ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបញ្ច្រាសទិសដៅពីត្បូងទៅជើង បុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងភ្លាមៗ។ ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់