ក្រុមបីសាចក្រហម Manchester United បានសម្រេចចិត្តយ៉ាងច្បាស់ហើយថា នៅខែមករាខាងមុខនេះ ក្រុមមួយនេះ នឹងធ្វើការដោះដូរ កីឡាករជាមួយក្រុម Inter Milan ។
បើតាមការចុះផ្សាយរបស់ Corriere Dello Sports ពីប្រទេសអ៊ីតាលី បានឲ្យដឹងថា លោក Jose Mourinho មានបំណងចង់ដូរ ខ្សែបម្រើអេស្ប៉ាញ Juan Mataវ័យ២៩ឆ្នាំ ដើម្បីដូរយកខ្សែបម្រើ វ័យ២៤ឆ្នាំ Joao Mario ពីក្រុម Inter Milan វិញ។ ជាការពិតណាស់ លោក Mourinho បានសម្លឹងឃើញ នូវសមត្ថភាពយ៉ាងល្អ របស់ Mario ដើម្បីយកទៅជួយក្រុមបីសាចក្រហម Manchester United ក្នុងការប្រជែងពាន ជាមួយ Manchester City ។ គួរបញ្ជាក់ផងដែរថា Mata បានចូលរួមចំណែកយ៉ាងច្រើនជាមួយ Man Utd តាំងពីរដូវកាលមុន រហូតមកដល់រដូវកាលនេះ ដែលធ្វើឲ្យ Man Utd មានប្រជាប្រិយភាពឡើងវិញ យ៉ាងខ្លាំង។ ក៍ប៉ុន្ត Mataនៅពេលនេះ មិនដូចមុនឡើយ ខណៈទម្រង់លេងរបស់កីឡាករអេស្ប៉ាញរូបនេះ មានការធ្លាក់ចុះ ទៅតាមវ័យរបស់រូបគេ។ យ៉ាងណាវិញ លោក Jose Mourinho នៅតែប្រើប្រាស់ Mata ឲ្យចូលលេងច្រើនក្នុងការប្រកួតដដែល។
បើទោះបីជាយ៉ាងនេះក្តី នៅខែមករាខាងមុខនេះ លោក Mourinho មានគម្រោងដោះដូរ Juan Mata ទៅឲ្យក្រុម Inter Milan ដោយលោកនឹងនាំយកកីឡាករ Joao Mario ពីក្រុម Inter Milan ត្រឡប់មកវិញ។ Inter Milan រដូវកាលនេះ មិនទាន់ស្គាល់ចាញ់នៅឡើយទេ ខណៈ Joao Mario បានចូលរួមយ៉ាងខ្លាំងក្លា ក្នុងរក្សាកំណត់ត្រាមិនចាញ់របស់ Inter Milan បែបនេះ។ ដូច្នេះហើយ ក្រុមបីសាចក្រហម Manchester United នឹងដូរ Juan Mata ទៅឲ្យ Inter Milan ដើម្បីដូរយក Joao Mario ត្រឡប់មកវិញ។
មតិយោបល់