ភ្នំពេញៈ យុវជនម្នាក់បើករថយន្តម៉ាកហុីយ៉ាន់ដាយលឿនពេក មកដល់ជិតប្រឡាយ ក៏បួងចង្កូតឡើងមកវិញមិនទាន់ បណ្តាលឲ្យក្រឡាប់ផ្ងារជើង សំណាងល្អតៃកុងរថយន្តរបួសស្រាល បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១យប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនដំបូងគេឃើញ រថយន្តម៉ាកហុីយ៉ាន់ដាយ ២តោនកន្លះ ពណ៌ស មានស្លាកលេខ ភ្នំពេញ 3D-9175 បើកយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត ខណៈមកដល់ ច្រកចូលបញ្ជាការដ្ឋានបញ្ជូនសារជាកន្លែងកើតហេតុ បើកលឿនដោយសារផ្លូវគ្រួសផងនោះ បួងមិនទាន់បណ្តាលឲ្យក្រឡាប់ផ្ងារជើង ដោយមានតៃកុងរថយន្តលូនចេញមកក្រៅរងរបួសស្រាល រួចគេចខ្លួនបាត់ស្រមោល។
ក្រោយមកសមត្ថកិច្ចចុះមកដល់ ក៏ស្ទូចយករថយន្តយកទៅរក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយបន្តទៀត៕
មតិយោបល់