កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កើតហេតុនៅថ្ងៃសុក្រ ០៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនិងថ្ងៃទី០៤ ខែធ្នូឆ្នាំ២០២០ វេលាម៉ោង០៦ និង៣០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្ត និង អ្នកជិះកង់ហាត់ប្រាណបណ្ដាលឲ្យរងរបួសបាក់ភ្លៅខាងស្ដាំ ប្រុស ០១ នាក់ ត្រង់ចំណុចខាងមុខច្រកចូលបន្ទាយសុវត្ថិភាព K12 លើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ឃាត់ខ្លួនអ្នកបើកបររថយន្ត ០១ នាក់ មានឈ្មោះ ផួយ វណៈ ភេទប្រុស អាយុ២៥ ឆ្នាំ មានទីលំនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកASIA GRANTO ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-3634 អ្នកបើករថយន្តឈ្មោះ ផួយ វណ្ណៈ ភេទប្រុស អាយុ២៥ ឆ្នាំ មានទីលំនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន) រថយន្តបើកក្នុងទិសដៅពី ត្បូង ទៅ ជើង មកដល់ចំណុចកើតហេតុខាងលើ បានដាច់ហ្រ្វាំងរួចរ៉េចង្កូត មកឆ្វេង ក៏បានបុកជាមួយ កង់មួយគ្រឿងម៉ាកGIANT ពណ៌ខ្មៅ អ្នកជិះកង់ឈ្មោះ អ៊ុក រ៉ាស៊ី ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ(រងរបួសបាក់ភ្លៅខាងស្ដាំ ត្រូវបានមិត្តភ័ក្រ្ត ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ) កង់ជិះក្នុងទិសដៅពីត្បូង ទៅ ជើង (ស្របទិសគ្នា) ។
ខូតខាត រថយន្តស្រាល ០១ គ្រឿង កង់ធ្ងន់ ០១គ្រឿង និង កាឡា ប្រហែល ០៦ម៉ែត្រ ។
បច្ចុប្បន្នមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់