ព័ត៌មានជាតិ

iPhone បម្រុង​ឆក់​យក​ជីវិត​មួយ​គ្រួសារ​នៅក្រូ​អាត​

​កាល​ពី​ថ្មីៗ​នេះ មាន​សេចក្ដីរាយការណ៍​មក​ថា iPhone 4S មួយ​បាន​ផ្ទុះឡើង​នៅ​ពេល​ដែល​ម្ចាស់​ទទួល​ទូរស័ព្ទ ស្រពពេល​កំពុង​សាក​ថ្ម​។​

​ស្ត្រី​វ័យ ២៨​ឆ្នាំ​ម្នាក់​ឈ្មោះ Ljubica Maric ជនជាតិ​ក្រូ​អា​ត បាន​ប្រើប្រាស់ iPhone 4S ហើយ​ឧបករណ៍​សាក​ថ្ម​ដែល​គាត់​ប្រើ​គឺ​ភ្ជាប់​មក​ជាមួយ​ស្រាប់​នៅពេល​ទិញ iPhone 4S ពោល​គឺ​មិនមែន​ជា​ឧបករណ៍​ដែល​ទិញ​ថ្មី ឬ​ទិញ​នៅតាម​ទីផ្សារ​ឡើយ​។​

Maric បាន​និយាយថា នៅ​មុនពេល​ចូល​ដេក ថ្ម​ទូរស័ព្ទ​របស់​នាង​អស់ ដូច្នេះ​ហើយ​នាង​ក៏​សា​កវា​នៅ​លើ​តុ​ក្បែរ​កន្លែងដេក​។ នាង​បាន​បន្ត​ទៀត នាង​បាន​ដាក់​វា​ចោល​ពេញ​មួយ​យប់ ដោយ​នាង​ដេក​នៅ​ក្បែរ​វា​ជាមួយនឹង​ប្ដី ព្រមទាំង​កូន​។ នៅពេល​ទូរស័ព្ទ​រោទិ៍​លើកដំបូង​នាង​មិន​បាន​ទៅ​ទទួល​នោះទេ ប៉ុន្តែ​នៅពេល​រោទិ៍​លើក​ទី​២​នាង​ក៏​បាន​ចុច​ទទួល នៅពេលនេះ សម្រាប់តែ iPhone 4S ផ្ទុះ​ឡើង​តែ​ម្ដង ប៉ុន្តែ​មិន​បណ្ដាលឲ្យ​គ្រោះថ្នាក់​ដល់​នាង​ឡើង ហើយ iPhone នោះ​វា​គ្រាន់តែ​បែកខ្ញែក​គ្នា​ប៉ុណ្ណោះ​។​

​នាង​បាន​បន្តទៀតថា បាន​យក iPhone នោះ​កាន់​កន្លែង​ទិញ ព្រោះ​ថា​វា​ស្ថិតនៅ​ក្នុង​ការធានា​ជួលជុល ដោយ​ខាង​សេវាកម្ម​បាន​ត្រឹមតែ​ពិនិត្យ ព្រមទាំង​ឲ្យ​លុយ ២៧៧​ដុល្លារ​អាមេរិក សម្រាប់​ធ្វើ​ការជួសជុល​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​កើតមាន​ករណី​បែប​នេះ​នោះ ដោយ​កាលពី​ប៉ុន្មាន​ខែ​មុននេះ មាន​ស្ត្រី​វ័យក្មេង​ម្នាក់​បាន​ឆក​ស្លាប់​នៅពេលដែល​នាង​ទទួល​ទូរស័ព្ទ iPhone នៅពេល​កំពុង​សាក​ថ្ម​៕

iphone4s-explode

ប្រភព៖ 24Home

ព៏ត៌មានផ្សេងទៀត៖
iPhone 5 បានសម្លាប់បានសម្លាប់នារីបម្រើការនៅលើយន្តហោះម្នាក់
ដោយសារតែឧបករណ៍សាកថ្មខ្លែងក្លាយទើបធ្វើឲ្យនារីបម្រើការងារលើយន្តស្លាប់

មតិយោបល់