ភ្នំពេញៈ យុជនម្នាក់ជិះម៉ូតូទៅធ្វើការជួបគ្រោះថ្នាក់ចរាចរណ៍បុករថយន្តខ្ទាតទៅកណ្តាលថ្នល់ ម៉ូតូមកពីក្រោយកិនស្លាប់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិនៅតាមផ្លូវព្រៃស ក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ តាប់ ណាក់ ភេទប្រុស អា២៥ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅភូមិអន្លង់សង្កែ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាក ហុងដា ឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២មាន ពាក់ស្លាកលេខ កំពង់ចាម1I-9611 ។ ចំណែករថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ដឹកអីវ៉ាន់ មានស្លាកលេខភ្នំពេញ2B-8503 ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកនៅតែព្រូ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បានឃើញរថយន្តមួយគ្រឿងបានឈប់បត់ជើងតូច ហើយបានបើកចេញមកវិញដោយមិនទាន់ផុតផងក៏មានម៉ូតូម៉ូតូ១គ្រឿងបានបើកមកប៉ះជាមួយនិងកញ្ចក់រថយន្តនោះ បណ្តាលឲ្យដួលខ្ទាតទៅកណ្តាលថ្នល់ ស្របពេលនោះក៏មានម៉ូតូ១គ្រឿងទៀតបានមលពីក្រោយកិនចំពាក់កណ្តាលខ្លួនហើយបានជិះរត់គេចខ្លួនបាត់។
ប្រភពដដែលបានបន្តទៀតថា នៅពេលភ្លាមៗនោះបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានមកជួយអន្តរាគមន៍និងហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានបញ្ជូនទៅកាន់មណ្ឌលសុខភាពដង្កោ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
បច្ចុប្បន្នសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
https://youtu.be/DlY08DEZPck
មតិយោបល់