កំពង់ចាមៈ ចំណុចភូមិអូឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម កម្លាំងការិយាល័យជំនាញ ដឹកនាំដោយលោក សែម ឃាង ប្រធានមន្ទីស្រាវជ្រាវនិងបង្រ្កាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន ជាបន្តបន្ទាប់បាន ០៧នាក់ កាលពីនៅវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដកហូតវត្ថុតាងរួមមានទូរស័ព្ទដៃ០៦គ្រឿង, ម្សៅក្រាមពណ៌សចំនួន ១៩កញ្ចប់, ជញ្ជីងថ្លឹង០១គ្រឿង។
បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមបានចាត់ការតាមនីតិវិធី៕

មតិយោបល់