ព័ត៌មានជាតិ

ចាស់ស្ទាវ សាកក្បាច់គុណគ្នា អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកប៉ុស្តិ៍!

ភ្នំពេញៈ បុរសវ័យចំណាស់២នាក់ ទាស់សម្តីគ្នា បើកឆាកប្រយុទ្ធគ្នាមួយប្រ៉ាវ បណ្តាលឲ្យបុរសម្នាក់ប៉ោងមុខរត់ទៅផ្ទះដេកស្អំបាយក្តៅៗចំណែកអ្នកឈ្នះ ត្រូវបានសមត្ថកិច្ចវាយខ្នោះយកមកសាកសួរនៅប៉ុស្តិ៍នគរបាលព្រៃស។

ហេតុការណ៍វាយតបគ្នាបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើមានឈ្មោះ វណ្ណា អាយុ៤០ឆ្នាំ មុខរបរ សន្តិសុខឯកជន ស្នាក់នៅចំណុចកើតហេតុខាងលើ។ ចំណែកជនដៃដល់មានឈ្មោះ រស់ សុខណៃ អាយុ៥៦ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅក្បែរគ្នា។

ក្រោយពេលកើតហេតុ លោកមេភូមិអន្លង់គងថ្មី បានឃាត់ខ្លួនជនបង្កខាងលើប្រគល់ឲ្យទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រៃស ចាត់ការបន្តតាមនិតិវិធីច្បាប់៕
https://youtu.be/26FvDJ-3y9Y

មតិយោបល់