ព័ត៌មានជាតិ

គេចទៅណាក៏មិនរួចដែរ ចុងក្រោយខ្នោះដដែល

កំពង់ចាមៈ វេលាម៉ោង២និង៨នាទីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ កម្លាំងព្រហ្មទណ្ឌខេត្ត សហកាជាមួយកម្លាំងអធិការនគរបាលស្រុកព្រៃឈរ និងកម្លាំងអធិការនគរបាលស្រុកកោះសូទិន
បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយប្រើអាវុធ នៅចំណុចភូមិអង្គជ័យក្រោម ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ជនសង្ស័យឈ្មោះ វ៉ែន ហាក់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិត្រពាំងឫស្សី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សមត្ថកិច្ច បានឲ្យដឹងថា បទល្មើសនេះ បានប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០៣ នៅភូមិត្រពាំងឫស្សី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ការឃាត់ខ្លួននេះ ស្របតាមអំណាចដីកាចាប់ខ្លួន លេខ៥៧២២ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ របស់លោកសោ សុតា ចៅក្រមជំនំជម្រះសាលាដំបូងខេត្តកំពង់ចាម៕

មតិយោបល់