ព័ត៌មានជាតិ

ព្រលឹមមិនទាន់ រថយន្តក្រុងក្រុមហ៊ុនរិទ្ធមុនី បុកគ្នាជាមួយរថយន្តកាមរី បណ្ដាលឲ្យស្លាប់ម្នាក់ និងសង្ស័យរបួសជាច្រើននាក់

សៀមរាប: នៅវេលាម៉ោង ៥និង៣៥នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ ៦A ស្ថិតភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ សឿង គា ភេទប្រុស អាយុ ៤២ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិស្រយ៉ូវ ឃុំពុកយុក ស្រុកស្ទឹងសែន ខេត្តកំពង់ធំ (ស្លាប់)។

ដំណើររឿង៖ មានរថយន្តក្រុងមួយគ្រឿង របស់ក្រុមហ៊ុនរិទ្ធមុនីម៉ាក AERO QUEENHI CLASS ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ ៣C-៦៨៥៦ ធុនធំ ៤៥កៅអី ធ្វើដំណើរពីកើតទៅលិច បុកជាមួយនិងរថយន្តម៉ាក កាមរីឆ្លាម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កំពង់ចាម ២A-៣០៨៣ បើកបញ្ច្រាសទិសគ្នា បណ្ដាលឲ្យតៃកុងស្លាប់នៅនឹងកន្លែង ហើយសង្ស័យមានអ្នករងរបួសជាច្រើននាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងបញ្ជូនអ្នករងរបួសទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកសពជនរងគ្រោះ បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់