តាកែវៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីបុរសម្នាក់ចុះទៅដងទឹក ស្រាប់តែអាការៈជំងឺរើឡើង បណ្តាលឲ្យលង់ទឹកស្លាប់តែម្តង។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៧ និង២០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិត្រពាំងស្តុក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ជនរងគ្រោះមានឈ្មោះ បៃ សុខាន់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
មូលហេតុដែលបណ្តាលឲ្យបុរសខាងលើលង់ទឹកស្លាប់ ដោយសារតែជនរងគ្រោះមានជំងឺប្រកាច់ ហើយបានចុះទៅដងទឹកល្បើក ពេលបងប្អូន ឪពុកម្តាយទៅច្រូតស្រូវអស់ពីផ្ទះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនិងប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់