ព័ត៌មានជាតិ

អស់ទាស់ហ្មង ស៊យអីស៊យយ៉ាងនេះ ចុងក្រោយជាប់ខ្នោះបាត់!

​កំពង់ស្ពឺ: លោកអធិការរងស្រុកសំរោងទង ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចគាស់ផ្ទះ។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ម្ចាស់ផ្ទះមានឈ្មោះ សាយ សោភា ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ សុខ សុផាត ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ករណីនេះជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន សួរនាំនៅអធិការដ្ឋាននឹងបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់