ខេត្តស្វាយរៀង៖ក្រសួងទេសចរណ៍និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបើកវគ្គបណ្តុះបណ្តាលមុខជំនាញបដិសណ្ឋារកិច្ចនិងសេវាកម្មភ្ញៀវទេសចរណ៍ជូនដល់មន្ត្រីសមត្ថកិច្ចដែលបម្រើការងារនៅតាមច្រកទ្វាព្រំដែនអន្តរជាតិបាវិតដើម្បីមានសមត្ថភាពក្នុងការធ្វើបដិសណ្ឋារកិច្ចនិងផ្តល់សេវាកម្មភ្ញៀវទេសចរណ៍ឲ្យកាន់តែល្អប្រសើរ។វគ្គបណ្តុះបណ្តាលនេះបានរៀបចំកាលពីរវេលាម៉ោង៨ និង ០០ព្រឹកថ្ងៃទី៩តុលា២០១៤នៅសាលប្រជុំទីបញ្ជាការដ្ឋាននគរបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិបាវិតក្រុងបាវិត។ អញ្ជើញជាគណៈអធិបតីពីលោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការអន្តរក្រសួង លោកឧត្តមសេនីយ៍ទោ ព្រំ ឌុចបូរ៉ានឿន តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងលោក លឹម សៀងហេង អភិបាលរងក្រុងបាវិតនិងសិក្ខាកាម៥៥នាក់។ លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានមតិបើកវគ្គនោះថាវគ្គបណ្តាលនេះមានរយៈពេលពីរថ្ងៃក្នុងគោលបំណងចូលរួមពង្រឹងសមត្ថភាពមន្ត្រីសមត្ថកិច្ចក្នុងការធ្វើបដិសណ្ឋារកិច្ចនិងបម្រើសេវាកម្មភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិនៅតាមច្រកទ្វាព្រំដែនអន្តរជាតិខេត្តស្វាយរៀងដែលជាច្រកសេដ្ឋកិច្ចនិងទេសចរណ៍មួយយ៉ាងសំខាន់ក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក ហោ សារុន បន្តទៀតថានៅព្រះរាជាណាចក្រកម្ពុជាយើងមានច្រកទ្វាព្រំដែនអន្តរជាតិចំនួន២៤កន្លែងក្នុងនោះច្រកទ្វាព្រំដែនគោកចំនួន១៦គឺជាប់ព្រំដែនវៀតណាម១០កន្លែងជាប់ប្រទេសឡាវ០១កន្លែងនិងជាប់ប្រទេសថៃ០៦កន្លែង។ ផ្លូវអាកាស០៣គឺអាកាសយានដ្ឋានភ្នំពេញកំពង់សោមនិងសៀមរាបហើយមានកំពង់ផែអន្តរជាតិ០៤កន្លែងគឺក្រុងព្រះសីហនុ រាជធានីភ្នំពេញ កែវផុស(ឧកញ៉ាម៉ុង)និងស្ទឹងហាវ។ លោកបន្តទៀតថាកម្ពុជាមានសក្តានុពលធំធេងណាស់សម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ធម្មជាតិ។ យើងមានប្រាង្គប្រាសាទបុរាណរាប់ពាន់អង្គរវត្តយើងមានឆ្នេសមុទ្រប្រវែង៤៤០គីឡូម៉ែត្រ មានកោះ ជ្រោះទឹកធ្លាក់ភ្នំជារមណីយដ្ឋានដ៏ស្រស់ត្រកាលសមជាកម្ពុជាព្រះរាជាណាចក្រអច្ឆរយៈធ្វើឲ្យភ្ញៀវទេសចរណ៍មកកម្ពុជាក្នុងឆ្នាំ២០១៣ទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៤,២
លាននាក់ក្នុងកំណើន១៧,៥%និងទេសចរណ៍ក្នុងស្រុកប្រមាណ៨លានាក់ដូច្នេះវិស្សយ័ទេសចរណ៍កម្ពុជានាំចំណូលជាតិប្រមាណជាង២,៥០០លានដុល្លា និង បានផ្តល់ឱកាសការងារដោយផ្ទាល់ប្រមាណ៥០ម៉ឺននាក់៕
ព័ត៌មានជាតិ
មតិយោបល់