ព័ត៌មានជាតិ

ស្តាយមិនស្ទើរ! បើកភ្នែកឡើងឡិចស៊ីស៤៧០ ស្លាក​លេខ ភ្នំពេ​ញ 2AL-​81​72 ខ្ទេចមួយចំហៀង

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តឡិចស៊ីស៤៧០ ​ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេ​ញ 2AL-​81​72 បើកមិនប្រយត្ន័ទៅបុក រថយន្តស្ទូចម៉ាកហ៊ីណូ ​ពណ៌ខៀវ ពាក់​ស្លាក​លេខ ​ភ្នំពេញ​3A-0046 កំពុងចតស្ងៀមពេញទំហឹង ខ្ទេចមួយចំហៀងរថយន្ត ចំណែកអ្នកបើកបររបួសស្រាល។

ករណីនេះកើតឡើងនៅ​ម៉ោង​៥​ព្រឹក ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ១០១៩ ភូមិឃ្មួញ សង្កា​ត់​ឃ្មួញ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

ក្រោយ​ហេតុការណ៍ ​​សមត្ថកិច្ច​ចរាចរណ៍មូលដ្ឋានបានចុះមកធ្វើការវាស់វែង នាំយករថយន្តទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់