ព័ត៌មានជាតិ

ម្តាយរវល់ធ្វើកិច្ចការផ្ទះ ដាក់កូនឲ្យលេងម្នាក់ឯង លង់ទឹកស្លាប់

ឧត្តរមានជ័យៈ ក្មេងប្រុស អាយុ១ឆ្នាំ បានលង់ទឹកប្រឡាយស្លាប់ គួរឲ្យសង្វេគ ខណៈម្ដាយរវល់នឹង កិច្ចការផ្ទះ មិនបានមើលកូន។ កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិសែនមនោរម្យ២ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ប្រជាពលរដ្ឋដឹងហេតុការណ៍នេះ បានឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ ឆោន លីឈាន ភេទប្រុស អាយុ១ឆ្នាំ ម្តាយឈ្មោះ ឆោន គន្ធា ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។ តាមសម្តី ស្ត្រីជាម្តាយ ក្មេងរងគ្រោះ បាននិយាយថា គាត់រវល់ធ្វើការនៅក្នុងផ្ទះ ហើយដាក់កូនឲ្យលេងម្នាក់ឯង មិនមានអ្នកមើលតែមួយភ្លែត ស្រាប់ តែពេលរកមើលកូន ក៏ឃើញលង់ទឹកប្រឡាយ ក្បែរផ្ទះនោះតែម្តង៕

IMG_4239IMG_4240IMG_4241

មតិយោបល់