ព័ត៌មានជាតិ

ឃើញហើយចង់ស្លុត ស្រស់ៗតែហ្មង រកនិយាយមិនចេញ បើកទ្វារ ចូលក្នុងឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត ស្រាប់តែ…..

ភ្នំពេញ: កាលពីវេលាម៉ោង ៤និង២០នាទីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងចំណុចឃ្លាំងលេខ៥០ ផ្លូវ១៥០Z ភូមិ១ ក្រុម៦ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក មានករណីបុរសម្នាក់ ធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួន) នៅក្នុងឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត មួយកន្លែង។

ជនរងគ្រោះឈ្មោះ សុង បញ្ញា អាយុ២៧ឆ្នាំ មុខរបរ អ្នកមើលការខុសត្រូវ ក្នុងឃ្លាំងលក់បន្លាស់រថយន្ត ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើត នៅខេត្តសៀមរាប។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះ បាននៅក្នុងឃ្លាំងអង្គុយមើលគ្រឿងបន្លាស់រថយន្ត រហូតដល់ម៉ោង ៤និង៣០នាទីរសៀល អ្នកធ្វើការជាមួយ បានជិះម៉ូតូមកកាន់ទីតាំងខាងលើ ដើម្បីយកសម្ភារ:ទៅឲ្យភ្ញៀវ ស្រាប់តែឃើញឃ្លាំងចាក់សោទ្វារ រួចរូបគាត់ បានយកសោមកបើកទ្វារឡើង មើលហើយចង់ស្លុត ឃើញជនរងគ្រោះចង.ក សម្លាប់ខ្លួន។

ក្រោយទទួលបានដំណឹងនេះ សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យសព សន្និដ្ឋានថា ស្លាប់ដោយសារចង.កប្រាកដមែន រួចក៏ប្រគល់សពជូនសាច់ញាតិ យកទៅតម្កល់ទុកនៅវត្តទឹកថ្លា៕

មតិយោបល់