កំពង់ឆ្នាំងៈ លោកអធិការងស្រុកបរិបូរណ៍ ទទួលផ្នែកចរាចរណ៍ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង បានបុកជាមួយនឹងម៉ូតូវ៉េវ ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង២៥នាទី ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងភូមិព្រៃតាមូង ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
ករណីនេះបានបណ្តាលឲ្យបុរសម្នាក់ អាយុ៤៧ឆ្នាំ រងរបួសយ៉ាងធ្ងន់ធ្ងរស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត។ ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់