ភ្នំពេញៈ នៅវេលាម៉ោង១ និង៣០នាទី រសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងចម្រុះខណ្ឌមានជ័យ បានចុះធ្វើរដ្ឋបាលនៅចំណុចភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជាអ្នកជួញដូរ និងប្រើប្រាស់ថ្នាំញៀន ក្នុងនោះសមត្ថកិច្ចបានប្រហែល រហូតបណ្តោយឲ្យជនសង្ស័យម្នាក់រត់គេចខ្លួនបាត់ នៅសល់តែម្នាក់។
ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានខាងលើនេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ព្រោះសមត្ថកិច្ចកំពុងសាកសួរ។
ក្នុងប្រតិបត្តិការខាងលើ គឺមានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ រួមជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ បានចុះរដ្ឋបាលនៅកន្លែងកើតហេតុខាងលើ រហូតឆែកឆែដកហូតថ្នាំញៀន៨កញ្ចប់តូច និងឃាត់ខ្លួនជនសង្ស័យបាន២នាក់ តែដោយសារតែសមត្ថកិច្ចខ្វះខ្នោះដាក់ជនសង្ស័យ ទៅបណ្តាលឲ្យការធ្វេសប្រហែសនេះ ធ្វើឲ្យជនសង្ស័យម្នាក់ រួចខ្លួនទៅបាត់។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ យកទៅសាកសួរ និងកសាងសាណុំរឿងចាត់ការតាមនីវិធីច្បាប់៕
https://youtu.be/ey09gvIdyG4
មតិយោបល់