ព្រះសីហនុៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលួចទ្រព្យសម្បត្តិរបស់ភ្ញៀវនៅផ្ទះសំណាក់ ត្បូងពេជ្រ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅផ្ទះសំណាក់ ត្បូងពេជ្រ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទិត្យ យឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅពយកំពេញ ក្រុមទី១ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ចំណែកម្ចាស់សម្ភារៈឈ្មោះ ជ័យ រដ្ឋធី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកអង្គការ ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ក្នុងនោះសម្ភារៈបាត់បង់មាន កាបូបដៃ១,លុយ១៦៥ដុល្លារ,លុយខ្មែរ២០០,០០០រៀល,អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ១សន្លឹក និងឯកសារមួយចំនួនទៀត។
លុះមកដល់យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចន សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ២ បានស្រាវជ្រាវរកឃើញ និង ចាប់ខ្លួនជនសង្ស័យបាន ដែលត្រូវកាមេរ៉ាសុវត្ថិភាពថតបាន។ ដោយមានភស្តុតាងគ្រប់គ្រាន់ ថតជាប់ក្នុងកាមេរ៉ាសុវត្ថិភាព មុខសញ្ញាមិនអាចប្រកែកដោះសារបានឡើយ៕
មតិយោបល់