ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក(ផ្សារដើមថ្កូវ) ល្បាតជាមួយ នគរបាលខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណី​ជួញដូរនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន កាល​ពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង១៦និង៣០នាទី នៅចំនុចផ្លូវលេខ101 សង្កាត់ផ្សារដើមថ្កូ​វ ខណ្ឌចំការមន។

ប្រភព​ឲ្យដឹងថា ជន​សង្ស័យ​​ជិះម៉ូតូ ០១គ្រឿង សេ១២៥ ពណ៌ខ្មៅ សេរី២០០៨ ផ្លាកលេខភ្នំពេញ1Y2237 លេខតួនិងម៉ាស៊ីន8270090 ឆែកឆេរឃើញក្រាមសថ្លា០១កញ្ចប់នៅក្នុងកាបូប ឈ្មោះជាដារ៉ា អ្នកបើកម៉ូតូ ដោយមុខសញ្ញានេះ កម្លាំង​រាយការណ៍ថា អ្នក​លក់ និងកម្លាំង​សមត្ថកិច្ចស្គាល់បន្ទប់ជួលក៏នាំមកឆែកឆេរ បន្ទប់ជួលលេខ២២ ផ្ទះគ្មានលេខ ផ្លូវ៤៩២​ ក្រុម១២ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ។

ប្រភព​បន្តថា​ ជន​សង្ស័យ​ទាំង២នាក់ ទី​១-ឈ្មោះ ជា ដារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ​ស្នាក់នៅបន្ទប់ជួលខាងលើ ដកហូតក្រាមសថ្លា ១២កញ្ចប់តូច និងជញ្ជីងថ្លឹងមួយ។ ទី២-ម្នាក់ទៀតឈ្មោះ ជា ហាគី ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ​ត្រូវជាប្អូន ស្នាក់នៅផ្ទះជាមួយគ្នា។

ក្រោយការ​បង្ក្រាប ​ជនសង្ស័យខាងលើ ត្រូ​វ​បាន​នាំយកមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិ​វិធី៕

photo_2016-06-09_08-00-15photo_2016-06-09_08-00-16photo_2016-06-09_08-00-14

មតិយោបល់