ហូឡង់ៈរថយន្តស៊េរីថ្មីដែលអាចហោះហើរបាននឹងមានដាក់លក់នៅលើទីផ្សារក្នុងរយះពេលប្រមាណជាពីរឬបីឆ្នាំខាងមុខ នេះបើយោងទៅតាមសហគ្រាសផលិតរបស់រថយន្តនេះ។
រឿងប្រលោមលោកប្រឌិតផ្នែកវិទ្យាសាស្ត្របានបោះជំហ៊ានទៅមុខកាន់តែជិតនឹងពេលសម្ពោធរថយន្តស៊េរីថ្មី PAL-V ដែលជារថយន្តអាចរត់នៅលើផ្លូវថ្នល់ផង និងអាកាសផង។
ក្រុមហ៊ុនហូឡង់ PAL-V Europe NV ដែលនៅពីក្រោយការនិយមផលិតគ្រឿងម៉ាស៊ីនកំប៉ិចកំប៉ុកនោះ ថ្មីៗនេះបានសុំប្រកាសនីយប័ត្រតក្កកម្មសម្រាប់បច្ចេកវិទ្យានៅប្រទេសឥណ្ឌា ហើយបានបើកតារាងរង់ចាំ ចំពោះអតិថិជនទាំងឡាយដែលមានបំណងចង់ទិញរថយន្ត PAL-V នេះនៅពេលដែលក្រុមហ៊ុនចាប់ផ្តើមចែកចាយនៅលើទីផ្សារ។
យាន្តជំនិះដែលមានកង់បី PAL-V ត្រូវបានគេនិយាយថាជារថយន្តដែលមានភាពងាយស្រួល ហើយលឿនជាងទោចក្រយានយន្ត(ម៉ូតូ)ពេលបើកបរនៅលើផ្លូវថ្នល់ព្រោះវាប្រើប្រព័ន្ធរនាំងបិទជិត នេះបើតាមប្រកាសនីយប័ត្រតក្កកម្ម។ ប៉ុន្តែប្រសិនបើអ្នកចង់ឲ្យវាឡើងខ្ពស់លើសនេះទៅទៀតគឺអ្នកត្រូវយកវាទៅព្រលានយន្តហោះដែលនៅជិះបំផុត ពេលនោះវាក៏អាចហោះបានដូចយន្តហោះដទៃដែរ(មានន័យថាវាក្លាយទៅជាយន្តហោះ) នៅពេលដែលប្រដាប់បង្វិលនិងស្លាបចក្ររបស់វាវិល។
លោក Robert Dingemanse នាយកប្រតិបត្តិរបស់ក្រុមហ៊ុន PAL-V Europe NV និយាយថាក្រុមហ៊ុននេះ ទទួលបានការចាប់អារម្មណ៍ពីស្ថាប័នរដ្ឋាភិបាល មន្ទីរពេទ្យ និង វិស័យទេសចរណ៍ជាច្រើន។ជាពិសេស ក្រុមហ៊ុនធំៗជាច្រើនដូចជាក្រុមហ៊ុន Sahara Group នៅក្នុងទីក្រុង Mumbai បានបង្ហាញពីការចាប់អារម្មណ៍ក្នុងប្រើប្រាស់រថយន្ត សម្រាប់ដឹកភ្ញៀវទេសចរណ៍កម្សាន្ត និងសម្រាប់ជិះគយគន់ទេសភាពផ្សេងៗ។
គេហទំព័ររបស់ក្រុមហ៊ុនបានពន្យល់អំពីលក្ខណៈពិសេសថា នៅពេលឡើងផុតពីដី ជាធម្មតារថយន្ត PAL-V ហោះហើរក្រោមរយះកម្ពស់១២២០ម៉ែត្រ ហើយអាចរត់និងហោះហើរបានក្នុងល្បឿនដល់ទៅ ១៨០កីឡូម៉ែត្រក្នុង១ម៉ោង វាប្រើសាំងធម្មតា មានសំឡេងស្ងាតជាងឩទ្ធម្ភាគចក្រ ការហោះឡើងនិងចុះចតក្នុងលល្បឿនយឺត ប៉ុន្តែមិនអាចនៅទ្រឹង ហើយងាយស្រួលក្នុងការគ្រប់គ្រង។
ការប្រើបច្ចេកវិទ្យាប្រព័ន្ធស្ទង់ផ្ទៃ gyroplane របស់រថយន្តនេះ មានន័យថា វាអាចកាច់ចង្កូតទៅដល់គោលដៅដោយសុវត្ថិភាព បើទោះបីជា ម៉ាស៊ីនមានបញ្ហា ឬរលុតក៏ដោយ ក៏ប្រដាប់បង្វិលនឹងនៅតែរក្សាឲ្យស្លាប់ចក្រវិលដោយស្វ័យប្រវត្តិ។
សូមជំរាបថាចំពោះតម្លៃដែលគេបានរំពឹងទុកនៅក្នុងទីផ្សារអឺរ៉ុប គឺប្រហែលជា ៥៦៧៧០០ដុល្លារអាមេរិកជាមួយនឹងការផ្គត់ផ្គង់ក្នុងចំនួនកំណត់ដែលត្រូវបាននាំចេញពី ប្រទេសហូឡង់ ក្នុងរយៈពេលពីបីទៅប្រាំឆ្នាំដំបូង៕
មតិយោបល់