ព័ត៌មានជាតិ

ចេញពីធ្វើការឌុបគ្នាទៅផ្ទះ ត្រូវគេជិះបុក រួចរត់បាត់!

ភ្នំពេញ: បុរសម្នាក់បានរងរបួសសន្លប់ស្តូកស្តឹង ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ខណ:កំពុងជិះម៉ូតូឌុបគ្នាចេញពីធ្វើការ ត្រូវយុវជន២នាក់ទៀតជិះម៉ូតូក្នុងល្បឿនលឿនបុកពីក្រោយបណ្តាលឲ្យដួលទៅនឹងថ្នល់ ចំណែកម៉ូតូបង្កបានជិះគេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខស្ថានីយ៍តេលា តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេបានឃើញយុវជន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កែប 1A-2478 ធ្វើដំណើរចេញពីកន្លែងធ្វើការ ជិះចេញពីច្រមុះជ្រូកស្ទឹងមានជ័យ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ជិះគ្នា២នាក់ក្នុងល្បឿនលឿន ហើយបានមកបុកពីក្រោយបណ្តាលឲ្យម៉ូតូជនរងគ្រោះដួលបោកនឹងថ្នល់រងរបួសសន្លប់ស្តូកស្តឹងម្នាក់ និងម្នាក់ទៀតរងរបួសស្រាល ដោយឡែកម៉ូតូបង្កបានបន្តដំណើរគេចខ្លួនបាត់។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានមិត្តភក្តិយកទៅរក្សាទុក៕

មតិយោបល់