ភ្នំពេញៈ ពស់ថ្លាន់មួយក្បាលទម្ងន់ប្រហែលជាង៥ គីឡូក្រាម ត្រូវបានអជ្ញាធរខណ្ឌដូនពេញប្រគល់ជូនទៅខាងមន្ត្រីរដ្ឋបាលព្រៃឈើកាលពីវេលាម៉ោង០៩និង១០នាទីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦បន្ទាប់ពីប្រជាពលរដ្ឋចាប់បានយកមកប្រគល់ជូនអជ្ញាធរ។
លោក គឹម វុត្ថា ប្រធានសណ្តាប់ធ្នាប់ខណ្ឌដូនពេញបានឲ្យដឹងថាពស់ថ្លាន់មួយក្បាលទម្ងន់ប្រជាង៥គីឡូក្រាមត្រូវបានប្រជសពលរដ្ឋរស់នៅតំបន់បឹងកក់ភូមិ០៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ចាប់បានយកទៅប្រគល់ឲ្យប្រធានភូមិ០៦ រួចប្រភូមិ០៦ បានយកមកប្រគល់ជូនអាជ្ញាធរខណ្ឌ កាលពីព្រលប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ លុះដល់ព្រឹកថ្ងៃទី០៩ខែមិថុនានេះ អជ្ញាធរបានទំនងជាមួយមន្ត្រីរដ្ឋបាលព្រៃឈើឲ្យមកទទួលយកទៅព្រលែងអភិរក្សផងដែរ។
ក្នុងពេលចុះមកទទួលពស់ថ្លាន់មួយក្បាលនាព្រឹកនោះដែរ លោកសុខ មី ជាអនុប្រធានអន្តរាគមន៍ចាប់បង្រ្កាបសត្វព្រៃឈើចល័តនៃរដ្ឋបាលព្រឈើបានឲ្យដឹងថា ពស់ថ្លាន់មួយក្បាលនេះ គាត់ជាមួយក្រុមការងារ នឹងយកទៅព្រលែងនៅតំបន់អភិរក្សបរិស្ថានបឹងទន្លេសាប ជាមួយនិងសត្វច្រើនប្រភេទទៀត ដែលពួកគាត់ទទួលបានពីគេប្រគល់ឲ្យទៅអភិរក្ស ដូចជាពស់ និងអណ្តើកជាដើម ដែលត្រូវយកទៅព្រលែងនោះ៕
មតិយោបល់