ខេត្តរតនគិរី៖ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកអូយ៉ាដាវបានឲ្យដឹងថា បុរសម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រោយពីរថយន្តបុកនៅស្រុកអូរយ៉ាដាវ វេលាម៉ោង៥និង១០នាទីព្រឹកថ្ងៃទី០៣ខែមេសាឆ្នាំ២០១៦លើផ្លូវជាតិលេខ៧៨Aត្រង់ចំណុចនិយាមកាម៥០១៨៤.១២៥៦៩ស្ថិតក្នុងភូមិកាតែឃំុលំជ័រស្រុកអូរយ៉ាដាវខេត្តរតនគិរី។
ជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រាប់ថា ឈ្មោះសុច បានភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរមុខរបធ្វើចំការ(ស្លាប់)រស់នៅភូមិព្រិលឃំុបរខាំស្រុកអូរយ៉ាដាវខេត្តរតនគិរី ជិះម៉ូតូក្នុងទិសដៅពីលិចទៅកើតម៉ាកវេវពណ៍ខ្មៅលាយខៀវពាក់ស្លាកលេខ១A៣១៧៧។
លោកបានបន្តទៀតថា រថយន្តបង្ករបើកបរក្នុងទិសដៅពីលិចទៅកើតស្របគ្នាបើករត់គេចខ្លួនបាត់ស្រមោលឈឹងតែម្តងចំពោះជនរងគ្រោះត្រូវបានគេសង្ស័យថាបានទុកម៉ូតូចោលហើយដើរឆ្លងថ្នល់ខណៈនោះរថយន្តក៍បានបុកពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចជំនាញបានប្រគល់ទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណីចំណែកជនបង្កហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួនមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់