ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្ថានភាពទឹកទន្លេមេគង្គ នៅទ្រឹងមិនទាន់ហក់ឡើងនោះទេ

ភ្នំពេញ: ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ បានជូនដំណឹងពីស្ថានភាពទឹកទន្លេមេគង្គ គ្រាដែលភ្លៀងបានចាប់ផ្ដើមធ្លាប់ល្អជាបង្គួរ ប៉ុន្តែនៅភាគខាងលើ ក្នុងអាងទន្លេមេគង្គ មិនទាន់មានភ្លៀងធ្លាក់ច្រើន ដែលអាចធ្វើឲ្យទឹកទន្លេមានសន្ទុះខ្លាំងហក់ឡើងនៅឡើយនោះទេ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក សង្ឃឹមថា នៅពេលដ៏ខ្លីខាងមុននេះ ទឹកនឹងឡើង ហើយក្រសួងនឹងធ្វើការជូនដំណឹងជាប្រចាំដល់សាធារណជនបានជ្រាបផងដែរ៕

13413754_487496424775602_8550005895394558001_n

មតិយោបល់