ភ្នំពេញៈ អ្នកបើកកង់បីនិងអ្នកបើករថយន្តទំនើបប្រកែកតឹងសរសៃ.កដាក់គ្នាយ៉ាងខ្លាំង ក្រោយពេលជួបគ្នាថ្នាក់ចរាចរណ៍រវាង រថយន្តRANGE ROVER បើកបរដោយជនជាតិកូរ៉េ បានបុកប៉ះជាមួយរម៉កម៉ូតូ បណ្តាលឲ្យធ្លាក់កាងផ្នែកខាងមុខ កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា រថយន្តនិងរម៉កម៉ូតូគឺធ្វើដំណើរស្របទឹកគ្នានោះទេ(ពីកើតទៅលិច)ស្រាប់តែរថយន្តRANGE ROVER បានបុកប៉ះនិងកន្ទុយរម៉កម៉ូតូពីក្រោយបណ្តាលឲ្យធ្លាក់កាងផ្នែកខាងមុខរថយន្តតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ចុះមកដល់ក៏ធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរម៉កយល់ព្រមសងសំណងនៃការខូចខាតរថយន្ត២ម៉ឺនរៀល តែភាគីខាងរថយន្តមិនយកសំណងនោះទេ គ្រាន់ឲ្យភាគីខាងរម៉កម៉ូតូឲ្យយល់ពីកំហុសរបស់ខ្លួន រួចសុំទោសក៏បញ្ចប់រឿងតែម្តង៕
មតិយោបល់