ព័ត៌មានជាតិ

ចុម! សង់០១៧ ប្លន់ចេញពីខេត្តកណ្តាល ប្លុងចោលនៅខណ្ឌដង្កោ!

ភ្នំពេញៈ ម៉ូតូម៉ាក​ឌ្រីមសង់ ​ឆ្នាំ២០១៧​ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ កណ្តាល​ 1W-4348 មួយគ្រឿង ត្រូវបានចោរ ធ្វើសកម្មភាពវាយប្លន់ចេញពីភូមិសាស្ត្រខេត្ត​កណ្ដាល​ យកមកប្លុងចោលនៅភូមិសាស្ត្រខណ្ឌដង្កោ។

​ករណីនេះកើតឡើងនៅម៉ោង​៧និង៣០នាទីយប់​ ថ្ងៃទី​១២ ​ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ត្រង់ចំណុច​ផ្លូវ​៦០ម៉ែត្រ​ ក្នុងភូមិ​បាគូ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

ម៉ូតូនេះត្រូវបានជនសង្ស័យ ធ្វើសកម្មភាពវាយប្លន់យកពីក្មេងប្រុសម្នាក់ ខណៈដែលពូរបស់គេបានប្រើឲ្យជិះយកម៉ូតូទៅលាង រួចជនសង្ស័យបានជិះគេចខ្លួនចូលភូមិសាស្ត្រខណ្ឌដង្កោតែដោយសារម៉ូតូមានបញ្ហា ក៏ប្លុងចោលនៅក្នុងខណ្ឌដង្កោ ហើយគេចខ្លួនបាត់តែម្តង៕

មតិយោបល់