ភ្នំពេញៈ បុរសម្នាក់បានរងរបួសបែកមុខមាត់យ៉ាងធ្ងន់់ធ្ងរ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូក្នុងស្ថានភាពស្រវឹង ជ្រុលទៅបុករថយន្តឡិចស៊ីសពីក្រោយពេញទំហឹង។ ចំណែករថយន្តបន្តល្បឿនទៅមុខបាត់។
ក្នុងហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧
ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង នៅចំណុចជិតកៅដាយ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញបុរស២នាក់ បើកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1N-0003 បើកពីត្បូងក្នុងល្បឿនលឿន ក្នុងសភាពស្រវឹងជោក ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលទៅបុករថយន្តឡិចស៊ីស មិនចាំស្លាកលេខ ចំពីក្រោយពេញទំហឹង បណ្ដាលបោកនឹងថ្នល់ រងរបួសបែកមុខមាត់យ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តគ្លីនិចឯកជន ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យតែម្តង៕
#សារអប់រំ ៖ ស្រវឹងសូមកុំបើកបរ ៕
មតិយោបល់