ព័ត៌មានជាតិ

បត់មិនស៊ីញ៉ូប៉ះស្រវឹងបើកបរ! កើតជាជម្លោះដាក់គ្នាបែកផ្សែង!…

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូកើតជាជម្លោះដាក់គ្នាបែកផ្សែងផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះមកជួយសម្របសម្រួល កាលពីវេលាពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស២នាក់បើករថយន្តតូយ៉ូតា តាកូម៉ា មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AL-0919 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីជើងទៅត្បូង លុះមកចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃបានបន្តិច បម្រុងចូលទៅក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់។ ស្រាប់នោះក៏មានម៉ូតូកូនទាមួយគ្រឿង ពណ៌កណ្តុរប្រម៉េះ ពាក់ស្លាកលេខ ភ្នំពេញ1Y-3940 បើកបរដោយបុរសស្រវឹងស្រាម្នាក់បើកមកពីក្រោយស្របទិសដៅ បណ្តាលឲ្យជ្រុលចង្កូតទៅបុកចំស្តុបខាងក្រោយផ្នែកខាងស្តាំបណ្តាលឲ្យបែក ចំណែកខាងម្ចាស់ ម៉ូតូបានដួលទៅនិងថ្នល់រងរបួសស្រាល។

បន្ទាប់មកភាគីទាំងសងខាងប្រកែកនិងតឹងសសៃ កដាក់គ្នាដោយប្រកែកយកត្រូវរៀងៗខ្លួនដោយខាងភាគីខាងម៉ូតូចោតថាភាគីខាងរថយន្តបើកមិនបានស៊ីញ៉ូ។ ចំណែកខាងភាគីរថយន្តបានចោទថាខាងម៉ូតូបើកបរក្នុងស្ថានភាពស្រវឹងនិងមិនមើលឆ្វេងស្តាំ។ ហើយក៏មានបុរសម្នាក់ដែលត្រូវជាសាច់ញាតិខាងរថយន្តបានមកឈ្លោះប្រែកគ្នាជាមួយខាងម្ចាស់ម៉ូតូមួយប្រាវទៀតឡើងបែកផ្សែងបង្កឲ្យផ្អើងដល់ប្រជាពលរដ្ឋរួមដំណើរតាមផ្លូវនិងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចបានភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីទាំសងខាងមិនមានខាងណាសងខាងណាបានត្រឡប់ផ្ទះរៀងៗខ្លួន៕

មតិយោបល់