កណ្ដាលៈ នាវេលាម៉ោង ៤ និង ៥០នាទីរសៀល ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ លើបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ៣១-៣២ ស្ថិតភូមិដើមគ្រង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូកង់បីឥណ្ឌា។
ជនរងគ្រោះចំនួន៥នាក់រួមមាន៖
១/ឈ្មោះនុតស្រីមុំ ភេទស្រី អាយុ ២៨ ឆ្នាំ ត្រូវជាប្រពន្ធ របួសធ្ងន់។
២/ឈ្មោះសំ ស្រីពេជ្រ ភេទស្រីអាយុ ១៧ ឆ្នាំត្រូវជាកូន របួសធ្ងន់។
៣/ឈ្មោះ សំ លីហេងភេទប្រុសអាយុ ១៤ ឆ្នាំត្រូវជាកូន របួសធ្ងន់។
៤/ ឈ្មោះម៉ឺន រ៉ម៉ុន ប្រុសអាយុ ១០ ឆ្នាំត្រូវជាក្មួយ របួសធ្ងន់។
អ្នកទាំងប្រាំនាក់ រស់នៅភូមិស្រីសំពោង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។
ដំណើររឿង៖ កាលពីវេលាកើតហេតុ មានរថយន្ត១គ្រឿងម៉ាក FORD RANGER ពណ៌ប្រផេះ ពាក់ផ្លាកលេខ រដ្ឋ 29-2.3168 បើកបរដោយឈ្មោះ សំ តារា ភេទប្រុស អាយុ ៥៤ ឆ្នាំ រស់នៅផ្ទះលេខ៧៤ ផ្លូវដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្រុងភ្នំពេញ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចខាងលើបានរេចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌា ម៉ាក BAJAR ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1HV-1233 បើកបរដោយឈ្មោះ ស៊ុ នាង ភេទប្រុស អាយុ ៣៧ ឆ្នាំ មានអ្នករួមដំណើរ ៤ នាក់ ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ហើយបន្តទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក សង់ឌ្រីម សេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1C-1863 បើកបរដោយឈ្មោះ ជា សុវណ្ណារ៉េត ប្រុសអាយុ ៣២ ឆ្នាំ រួមដំណើរដោយឈ្មោះ យ៉ុន សំអុល ភេទស្រី ត្រូវជាប្រពន្ធ អ្នកទាំង២រស់នៅខេត្តកំពត ទិសដៅពីជើងមកត្បូង បណ្ដាលឲ្យរបួសធ្ងន់មនុស្សចំនួន៧នាក់ បន្ទាប់មករថយន្តហួសទៅបុកផ្ទះប្រជាពលរដ្ឋទៀតទើបឈប់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលដើម្បីដោះស្រាយគ្នានៅពេលក្រោយ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់