ភ្នំពេញៈ រថយន្តហ៊ីយ៉ាន់ដាយ ដឹកដែកស័ង្កសីបែកកាបែនហ្រ្វាំង ជ្រុលទៅបុកគូទរថយន្តដឹកដី បណ្តាលឲ្យខូចខាតទាំងស្រុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តដឹកដី១គ្រឿងពុំចាំស្លាកលេខ បើកបរពីទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកដែកស័ង្កសី ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-0095 បើកបរស្របទិសគ្នាពីក្រោយរថយន្តដឹកដី ហើយក៏បានដាច់ហ្រ្វាំងជ្រុលទៅបុកគូទរថយន្តដឹកដី ផ្នែកខាងក្រោយ ហើយក៏ជ្រុលឡើងលើសួនច្បារពុះចែកទ្រូងផ្លូវទៅមុខលែងរួច។ ចំណែករថយន្តដឹកដីខាងលើបានបន្តដំណើរទៅមុខដោយសុវត្ថិភាព។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេគ្រាន់តែខូចខាតរថយន្តផ្នែកកាប៊ីនមុខទាំងស្រុងប៉ុណ្ណោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២ បានចុះមកដល់កន្លែងកើតហេតុ ដើម្បីសម្រួលចរាចររណ៍បញ្ចៀសការកកស្ទះនិងឲ្យម្ចាស់រថយន្តស្ទូចយករថយន្តចេញពីកន្លែងកើតហេតុនិងយកទៅជួសជុលដោយខ្លួនឯង៕
https://youtu.be/xHeJP3NK4D8
មតិយោបល់