ខ្សែបម្រើស្បែកខ្មៅបារាំង Thomas Lemar ដែលកំពុងប្រកបអាជីព ជាមួយក្រុម AS Monaco នៅតែជាគោលដៅ យ៉ាអធំសម្រាប់ក្រុម នៅអង់គ្លេសក្នុងការចង់បាន កីឡាកររូបនេះ។
នេះបើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ខ្សែបម្រើស្បែកខ្មៅ Thomas Lemar ទំនងជាមិនអាចបន្តអាជីពនៅ League1 របស់បារាំងទៀតឡើយ ក្នុងខែមករាខាងមុខនេះ។ ជាក់ស្តែងណាស់ ក្រុមធំៗអង់គ្លេស៣ កំពុងតែប្រជែងគ្នា ចង់បាន Lemar យ៉ាងខ្លាំង ដែលក្នុងនោះរួមមានដូចជា កាំភ្លើងធំ Arsenal, តោខៀវ Chelsea និងហង្សក្រហម Liverpool ។ យ៉ាងណាក៍ដោយ តាមការឲ្យដឹង នាពេលកន្លងមក តម្លៃខ្លួនរបស់ កីឡាករបារាំងរូបនេះ នឹងកើនពី ៦០លានផោន ទៅដល់ ៨០លានផោន ដែលក្រុមទាំង៣ កំពុងតែប្រជែងគ្នា ដណ្តើមយក Lemar ពីក្រុម Monaco ។
គួរបញ្ជាក់ផងដែរថា កាលពីបញ្ចប់រដូវក្តៅភ្លាម ក្រុមកាំភ្លើងធំ Arsenal បានហ៊ានឲ្យតម្លៃខ្លួន Lemar រហូតដល់ទៅ ៩០លានផោន ក៍ប៉ុន្តែ ការបរាជ័យដដែលៗ បានធ្វើឲ្យ Arsenal ដកចិត្តបន្តិច ពីការចង់បានកីឡាកររូបនេះវិញ។ យ៉ាងណាក៍ដោយ ជិតដល់ការចាប់ផ្តើមរដូវកាលដោះដូរកីឡាករជាថ្មីនោះ បានធ្វើឲ្យក្រុម អង់គ្លេសទាំង៣ ដែលបានរៀបរាប់ខាងលើនោះ ធ្វើការចាប់អារម្មណ៍ ក្នុងការប្រជែងគ្នា យក Thomas Lemar ឲ្យបាននៅខែមករាខាងមុខនេះ។
ដូច្នេះហើយ រង់ចាំមើលថា តើរវាងក្រុម Chelsea, Arsenal និង Liverpool មួយណាដែលនឹងអាចនាំយក ខ្សែបម្រើបារាំង Thomas Lemar ពីក្រុម Monaco បាននោះ?
មតិយោបល់