ព័ត៌មានជាតិ

ឧបករណ៍ 5 ប្រភេទ​ដែល​បុរសគួរតែមាន​

​រូបរាង​ដ៏​គួរឱ្យ​ទាក់ទាញ គឺជា​អ្វី​ដែល​សុភាពបុរស​គ្រប់គ្នា​តែងតែ​ចង់បាន​។ វា​មិន​ពិបាក​ទេ​ប្រសិនបើ​អ្នក​បាន​ធ្វើ​ឲ្យ​ប្រាកដ ក្នុងការ​ដើរ​ទិញ​ផលិតផល​នៅ​តាម​ហាង​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​នោះ​។​

១. ផលិតផល​ថែរក្សា​សក់​
​រូបរាង​បាន​ដើរតួនាទី​យ៉ាង​សំខាន់​នៅក្នុង​ជីវិត​រស់នៅ បូក​រួម​ទាំង​ការងារ​របស់​របស់​អ្នក​ផងដែរ​។ រូបរាង​មិន​ស្អាត ជាមួយ​សក់កន្ទ្រីង​កន្ទ្រើង នឹង​ធ្វើឱ្យ​អ្នក​ក្លាយ​មនុស្ស​អាក្រក់​ក្នុង​កែវភ្នែក​អ្នកដទៃ​។ ដូច្នេះហើយ​ត្រូវតែ​មាន​ការផ្លាស់ប្តូរ​ឲ្យ​ឆាប់រហ័ស​ដោយ​ខ្លួនឯង គ្រាន់តែ​ថែ​ក្សាស​ក់​ជាមួយ​សាប៊ូកក់សក់​ដែរ​មាន​គុណភាព​ល្អ រួមជាមួយ​នឹង​ជែល​សម្រាប់​ជំនួយ​ដល់ស​ក់​ជាដើម​។​
២. ឧបករណ៍​កោរពុកមាត់​
​ប្រហែលជា​អាច​ជួយ​ចំពោះ​អ្នក​ដែល​មាន​ពុកចង្ការ​ច្រើន​។ ប៉ុន្តែ​ប្រសិនបើ​អ្នកធ្វើការ​ក្នុង​ក្រុមហ៊ុន​ដែល​តម្រូវឲ្យ​អ្នក​មាន​ទំនាក់ទំនង​ញឹកញាប់​ជាមួយ​អតិថិជន ដៃគូ ឬ​គ្រាន់តែ​នៅក្នុង​ការិយាល័យ​ដ៏​សាមញ្ញ​មួយ ក៏​មិន​សម​ទុក​ពុកចង្កា​ដែរ​។ ដូច្នេះ​ជា​ញឹកញាប់​គ្រប់គ្រាន់​ហើយ​កាត់បន្ថយ​ការដើរ​ទិញ​ឥ​វ៉ាន់​និង​ឧបករណ៍​ចាំបាច់​។ ហេតុនេះ​ហើយ​អ្នក​ត្រូវតែ​កោរពុកមាត់​ឲ្យបាន​ស្អាត ព្រោះ​នារី​ក៏​ចូល​ចិត្ត​មនុស្ស​បែប​នេះ​ដែរ​។​
៣. ផលិតផល​លាង​សម្អាត​ផ្ទៃមុខ​
​វា​ជា​ចំណុច​មួយ​ដែល​គួរឲ្យ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​នៅ​លើ​ផ្ទៃមុខ​។ ជាមួយ​នឹង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​មាន​ការ​រវល់​ច្រើន តើ​មាន​បន្ថែម​សារធាតុចិញ្ចឹម​នៅក្នុង​អាហារ គ្រប់គ្រាន់​សម្រាប់​ការចិញ្ចឹម​ស្បែក​របស់​អ្នក​ដែរឬទេ​? ប្រសិនបើ​អ្នក​បណ្តែតបណ្តោយ​ធ្វើឲ្យ​វា​ឆាប់​ជ្រួញ ហើយ​ស្រអាប់​ថែម​ទៀត​។​
​ការយកចិត្តទុកដាក់​ដោយ​គ្រាន់តែ​លាង​សំអាត​មុខ​របស់​អ្នក ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ជាមួយ​សាប៊ូ​ដើម្បី​ជម្រះ​ភាពកខ្វក់​។ ផលិតផល​នេះ​លាង​សម្អាត​ផ្ទៃមុខ​នេះ​អ្នក​អាច​រកបាន​នៅ​ន្លែ​ង​លក់​គ្រឿងសំអាង នៅក្នុង​ផ្សារ​ទំនើប​ណាមួយ​។​
Handsome
៤. ទឹកអប់​
​ក្លិន​អាចធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ថ្លា និង​ជឿជាក់​លើ​ខ្លួនឯង​។ យើង​ទាំងអស់គ្នា​ដឹង​ច្បាស់​ហើយ​ថា ការ​អង្គុយ​នៅក្នុង​ការិយាល័យ​ពិត​ណាស់​នឹង​មាន​ក្លិន​បញ្ចេញ​ពី​រាងកាយ​របស់​អ្នក​។​
​បើទោះជា​មាន​ការ​សម្អាត់​ជា​រៀងរាល់ថ្ងៃក៏​ដោយ ជួនកាល​ក្លិន​រាងកាយ​ពី​ធម្មជាតិ​អាច​ធ្វើឲ្យ​មនុស្ស​នៅ​ក្បែរ​គេចចេញ​ពី​អ្នក​។ តើ​ធ្វើ​ដូចម្តេច​ដើម្បី​កម្ចាត់​បញ្ហា​នេះ​បាន​? ដើម្បី​កាត់ន្ថយ​ក្លិនខ្លួន​ដោយ​ប្រើប្រាស់​ទឹកអប់ តែ​ត្រូវ​ប្រើប្រាស់​ឲ្យបាន​ត្រឹមត្រូវ ជៀសវាង​ការប្រើ​ច្រើន​ហួសហេតុ​ពេក​។​
៥. ថែរក្សា​ខ្យល់​ដកដង្ហើម​
ទម្លាប់​ផឹកស្រា​នៃ​បុរស​ភាគច្រើន ធ្វើឱ្យ​អ្នក​កាន់តែ​ងាយ​មាន​ជំងឺ​មាត់​ធ្មេញ​។ ធ្វើឲ្យ​ដង្ហើម​ស្រស់ថ្លា​ម្តងទៀត ដោយ​ធ្វើការ​ដុសធ្មេញ​ជា​ទៀងទាត់ និង​បៀម​ស្តរ​គ្រាប់​បំបាត់​ក្លិន​មាត់​។ ទាំងនេះ​អាច​ជួយ​អ្នក​ក្នុង​ការបង្កើន​ទំនុកចិត្ត​លើ​ខ្លួនឯង នៅពេលដែល​មាន​ទំនាក់ទំនង​ជាមួយ​ន​ណា​ម្នាក់​៕

មតិយោបល់