ព័ត៌មានជាតិ

បុកគ្នាដូចរន្ទះ របួសធ្ងន់២នាក់!

កណ្តាល: មនុស្ស២នាក់បានរងរបួសធ្ងន់ និងម៉ូតូ២គ្រឿងរងការខូចខាត ខណ:ដែលកំពុងបើកម៉ូតូ ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកចំពីក្រោយយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា ព-ស២៥៦១ ត្រូវនិងថ្ងៃទី១៣ ខែធ្នូ គ-ស២០១៧ វេលាម៉ោង៧និង៥នាទីនៅចំណុច ផ្លូវលេខ២១ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

នគរបាលចរាចរណ៍បានឲ្យដឹងថា មានរថយន្ត១គ្រឿងមិនស្គាល់ម៉ាក ពណ៌ស អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះពេលមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-8207 អ្នកបើកបរឈ្មោះ ឡេង ប្រុស ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងបើកទិសពីត្បូងមកជើង ហើយរថយន្តបានគេចពីម៉ូតូសង់បណ្តាលឲ្យទៅបុកម៉ូតូ Zoomer ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GG-6109 បើកបរដោយឈ្មោះ ស្រី សឿន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិខ្ពប ឃុំ ខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងបើកបញ្ច្រាសទិសគ្នាជាមួយរថយន្ត ធ្វើឲ្យដួលរងរបួសធ្ងន់ទាំង២នាក់និងខូចខាតម៉ូតូធ្ងន់ទាំង២គ្រឿងតែម្ដង ចំណែករថយន្តបានបើកគេចខ្លួនបាត់។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចយើងបានដាក់បារ៉ាស់ត្រួតពិនិត្យ ប៉ុន្តែពុំបានប្រទះឃើញរថយន្តបង្កនោះឡើយ រីឯវត្ថុតាងទាំង ២គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយក។ ចំពោះជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសាមុយបង្អែកស្អាងដឹកយកទៅមន្ទីពេទ្យកាល់ម៉ែត្រ ៕

មតិយោបល់