ព័ត៌មានជាតិ

ករណីខ្យល់កន្ត្រាក់ និងដើរទាក់ខ្សែភ្លើង បណ្ដាលឲ្យឆក់ស្លាប់ នៅខេត្តកំពង់ធំ

កំពង់ធំៈ ថ្ងៃចន្ទ១១រោច ខែប.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១
មានករណីឆក់ខ្សែភ្លើង០១លើក និង ខ្យល់កន្ត្រាក់ ០២លើកគឺ៖
១/វេលាម៉ោង ៥និង៣០នាទី មានករណីខ្យល់កន្ត្រាក់ចំនួន០២លើកប៉ះពាល់ចំនួន០២ស្រុក គឺក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ
-របើកដំបូល៩៨ ខ្នង
-រលំចំនួន០៤ខ្នង
-ស្លាប់មនុស្ស០១នាក់ និងរបួស០២នាក់។
២/វេលាម៉ោង ៧និង៣០នាទី ស្ថិតនៅចំណុចភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន មានករណីខ្សែភ្លើងឆក់០១លើកបណ្តាលអោយស្លាប់មនុស្ស០១នាក់។

ជនរងគ្រោះឈ្មោះ ចុម ផា ភេទប្រុស អាយុ ៤៩ឆ្នាំ

មូលហេតុ៖ ជនរងគ្រោះដើរទាក់ខ្សែភ្លើងបណ្តាលអោយឆក់ស្លាប់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់