សៀមរាបៈ លោក វរសេនីយ៍ឯក ជី បេង អធិការស្រុកក្រឡាញ់ បានប្រាប់Post Newsថា មានករណីអគ្គិភ័យមួយបានឆាបឆេះដេប៉ូតេឡា យីហោ រិន ធារុង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋរួមនិងសមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍ ហៅរថយន្តពន្លត់អគ្គិភ័យចុះមកបាញ់ពន្លត់។
ករណីនេះកើតឡើងនៅម៉ោង១០ព្រឹក ថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅខាងត្បូងផ្លូវជាតិលេខ៦ ក្នុងភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្ត សៀមរាប។
ករណីអគ្គិភ័យនេះ មានការអន្តរាគមន៍ពីសំណាក់ រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន ៣គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកពួក ចំនួន ១គ្រឿង សរុបចំនួន៤គ្រឿង ចុះមកបាញ់ពន្លត់ រហូតរលត់ទៅវិញនៅម៉ោង១១ព្រឹកថ្ងៃដដែល ដោយបណ្តាលឲ្យខូចខាតប្រហែល៧០ភាគរយ និងបណ្តាលឲ្យម្ចាស់ដេប៉ូតេឡា ខាងលើរងរបួសស្រាល។
ចំណែកមូលហេតុ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសខាងក្រោយស្ថានីយ៍៕
https://youtu.be/KuZUXrsm_so

















មតិយោបល់