ព័ត៌មានជាតិ

ពីរនាក់ប្ដីប្រពន្ធទើបតែចេញពីញ៉ាំការគេ ត្រូវរថយន្តស៊េរីទំនើបម៉ាក PORSCHE ពាក់ស្លាកលេខ ភ្នំពេញ 2BK-6866 បុកបណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង ៩និង០០នាទីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តម៉ាកស៊េរីទំនើប បើកបុកម៉ូតូពេញទំហឹង ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុងកែងផ្លូវ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះ ២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់ បើកបរម៉ូតូម៉ាក Click ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1R-5560 ចេញពីញ៉ាំការគេ ធ្វើដំណើរតាមបណ្ដោយផ្លូវខាងលើពីជើងទៅត្បូង។
រថយន្តម៉ាក PORSCHE ពាក់ស្លាកលេខ ភ្នំពេញ 2BK-6866 ធ្វើដំណើរពីលិចទៅកើត។

ក្រោយពីកើតហេតុជនរងគ្រោះបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយម្ចាស់រថយន្តចេញថ្លៃសំណង ៦៥០ដុល្លារ ដើម្បីបញ្ចប់រឿង៕

មតិយោបល់