កណ្តាលៈ យ៉ាងហោចណាស់មនុស្ស៦នាក់ បានរងរបួសធ្ងន់ និងស្រាល ខណៈដែលរថយន្តJeep ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 2.3989 បើកបុករថយន្តហ៊ីយ៉ាន់ដាយ ធុនធំ ប្រភេទដឹកទំនិញ ចំយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃព្រហស្ប៍ ទី១១រោច ខែ មិគសិ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨ និង១០នាទីយប់ នៅលើផ្លូវជាតិលេខ ៤ ចន្លោះគីឡមែត្រ២៣.២៤ នៅចំណុចមុខរោងចក្រផលលិតចំណីសត្វស៊ីភី ស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
សមត្ថកិច្ចជំនាញចរាចរណ៍បានឲ្យដឹងថា នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត១គ្រម៉ាក ហ្សីប Jeep ពណ៍ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ2.3989 បើកបរដោយឈ្មោះ សុង សុពៅ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិតាឡាត់ ឃុំក្សេម ក្សាន្តស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ( របួសធ្ងន់) មុខរបរ កងរាជអាវុធហត្ថផ្ទៃប្រទេស អ្នករួមដំណើក្នុងរថយន្តមានគ្នា៥នាក់ ទី១ឈ្មោះ ហ្វីន ហ្វុងលី ភេទប្រុស អាយុ១៥ឆ្នាំ(របួសធ្ងន់) មុខរបរ សិស្ស,ទី២ឈ្មោះ ស៊ឹម តុលា ភេទប្រុស អាយុ ១៥ឆ្នាំ(របួសស្រាល)មុខរបរសិស្ស,ទី៣ឈ្មោះ សំ ចាន់មុន្នី ភេទប្រុស អាយុ២៣ឆ្នាំ (របួសស្រាល) មុខរបរ សិស្ស ,ទី៤ឈ្មោះ ង៉ែត បូផាន់ ភេទប្រុស អាយុ២០ឆ្នាំ (របួសស្រាល) មុខរបរ សិស្ស និងទី៥ឈ្មោះ សួង ជូច ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ កសិករ (របួសស្រាល) ស្នាក់នៅភូមិឃុំជាមួយគ្នាទាំងអស់ ដែលបើកពីទិសខាងកើតទៅទិសខាងលិច ( ភ្នំពេញទៅព្រះសីហនុ) លុះដល់ចំណុចកើតហេតុខាងលើបានរេ ចង្កូតទៅខាងឆ្វេងក៏ជ្រុលទៅបុករថយន្ត១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ស ប្រភេទដឹកទំនិញធុនធំ ពាក់ស្លាកលេខ ភ្នំពេញ3D-3121 អ្នកបើកបរ មិនស្គាល់ឈ្មោះ រថយន្តនេះបានឈប់ចតនៅស្ងៀម ស្ថិតនៅលើជាយផ្លូវដីខាងត្បូងថ្នល់ជាតិ បែរក្បាលទៅទិសខាងកើត ព្រមទាំងបុកបាក់បង្គោលថ្មគីឡូម៉ែត្រលេខ២៣ អស់ចំនួន១ថែមទៀត។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបណ្តាលមកអ្នកបើកបររថយន្ត ហ្ស៊ីប (Jeep ) បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នមិនប្រកាន់ស្តាំ។
ក្រោយពេលកើតហេតុជំនាញបានយក សម្ភារៈមធ្យោបាយដែលពាក់ពន្ធ័មករក្សាទុកនៅអធិការដ្ឋានដើម្បី កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់