សៀមរាបៈ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៤និង០០នាទីរសៀលនៅក្រុងសៀមរាប ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខាងមុខហាង Mini Mart ផ្លូវទៅមតេយ្យត្រីកោណចាស់ ដោយជនរងគ្រោះជិះម៉ូតូ ស្របទិសដៅ ពីជើង ទៅត្បូង ដល់កន្លែងកើតហេតុ បានបើកបរឡានស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក Camary ពាក់ស្លាកលេខភ្នំពេញ 2L-1691 មកបុកពីក្រោយពេញទំហឹង ហើយបើកបររត់គេចបាត់ ដូច្នេះហើយសូមបងប្អូនជួយshare អោយ ជនបង្ករចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់ផង៕


មតិយោបល់