ព័ត៌មានជាតិ

លទ្ធផលវ៉ាមិនប្រយ័ត្ន ធ្លាក់ព្រែកអ៉ីចឹង!

ក្រចេះ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តស៊ាំយ៉ុងមួយគ្រឿង វ៉ារថយន្តផ្សេងទៀតក៏ជ្រុលចង្កូតធ្លាក់ព្រែកតែម្តង ។

ករណីនេះកើតឡើងនៅម៉ោង៧ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចក្បាលស្ពានព្រែកឆ្លូង តាមបណ្តោយផ្លូវជាតិលេខ៧៣ ក្នុងភូមិដីថ្មី ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

ករណីនេះកើតឡើងដោយរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-5176 បើកពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ បានវ៉ារថយន្តផ្សេងទៀតបណ្តាលឲ្យវ៉ាក់អឺគ្នា រេចង្កូតមកឆ្វេងធ្លាក់ព្រែកតែម្ដង សំណាងល្អគ្មានអ្នករបួសនោះទេ៕

មតិយោបល់