ព័ត៌មានជាតិ

នារីបម្រើការក្នុងហាងខារ៉ាអូខេដឹឃ្វីន វ័យ១៦ឆ្នាំម្នាក់ ត្រូវបានគេចាក់សម្លាប់!

ភ្នំពេញៈ នារីបម្រើការក្នុងខារ៉ាអូខេវ័យ១៦ឆ្នាំម្នាក់ បានស្រែកឲ្យគេជួយ ទាំងឃើញមានស្នាមចាក់នៅត្រង់ពោះនិងដៃ ហើយបានស្លាប់បាត់បង់ជីវិត ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យ សង្ស័យជាករណីឃាតកម្ម។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទប់ជួលលេខ១០២ ជាន់ទី១ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សេក ស៉ីយ៉ា ភេទស្រី ជាអ្នកបម្រើការនៅក្នុងខារ៉ាអូខេ ដឹឃ្វីន ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើរនៅខេត្តកំពត។

ប្រភពព័ត៌មានពីកន្លែងកើតហេតុផ្ទាល់ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបន្ទប់កើតហេតុបានបិទទ្វារ បើកភ្លើង ដោយមានសភាពស្ងប់ស្ងាត់ដូចសព្វដង។ លុះដល់វេលាកើតហេតុ ស្រាប់តែមានគេបានឮសម្លេងគោះទ្វារបន្ទប់ជួលក្បែរគ្នា ស្រែកឲ្យគេជួយ និងបានដេកសន្លប់នៅខាងមុខបន្ទប់របស់អ្នករស់នៅក្បែរគ្នា ដោយមានទាំងមានស្នាមរយះនៅត្រង់ពោះ និងដៃខាងស្តាំ។ បន្ទាប់មកស្រាប់តែលឺសំឡេងមនុស្សរត់ចុះទៅខាងក្រោម ទើបនាំគ្នាស្រែកផ្អើលអ្នកជិតខាង និងជួយដឹកនារីរងគ្រោះតាមរមកកង់បី យកទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមៈ តែជាអកុសល្យខណៈពេលទៅដល់មន្ទីរពេទ្យនារីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះធ្វើកំណត់ហេតុ ដោយជំហ៊ានដំបូងសមត្ថកិច្ចបានសន្និដ្ឋានថា ជាករណីឃាតកម្ម ហើយបច្ចុប្បន្នសពជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី នៅឯស្រុកកំណើត និងកំពុងធ្វើការស្រាវជ្រាវវែករកមុខជនសង្ស័យយកទៅដាក់ទោសទៅតាមផ្លូវច្បាប់៕

https://youtu.be/l0k-RJJgEU0

មតិយោបល់