ព័ត៌មានជាតិ

សង្ស័យស្រវឹង កាមរីបាឡែនរេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវ រងការខូចខាត

ភ្នំពេញៈ រថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ស្ករ អ្នកបើកសង្ស័យស្រវឹង បានរេចង្កូតរថយន្តទៅបុកជាមួយនឹងក្បាលនាគចែកទ្រូងផ្លូវ គាបជាប់ទៅមុខលែងរួច ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៥០នាទី យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចទល់មុខនិងផ្សារដេប៉ូ តាមបណ្តោយផ្លូវលេខ២១៥ កែងផ្លូវលេខ១៥៦ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេ
បានឃើញរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2O-4526 បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹង គេចពីរថយន្តសំរាម ក៏ជ្រុលចង្កូតទៅបុកជាមួយនឹងក្បាលនាគចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យគាបជាប់ទៅមុខលែងរួច ចំណែកឯរថយន្តរងការខូចខាតមួយកំណាត់ផ្នែកខាងមុខ ភ្លាមៗនោះដែរម្ចាស់រថយន្តបានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុរថយន្តខាងលើ ត្រូវបានសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕

មតិយោបល់