កោះកុងៈ លោកអធិការស្រុកបទុមសាគរ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿងបើកបរក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យបុរសម្នាក់ មានអាយុ៣៤ឆ្នាំ ជាតៃកុងស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិ៤៨ ចន្លោះគីឡូម៉ែត្រ៦១-៦២ ស្ថិតនៅក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ គាស់យករថយន្តទៅរក្សាអធិការដ្ឋាននគរបាលស្រុក។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់