ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រា ដើរដួលចូលក្នុងទឹកស្រែ ក៏ត្រូវលង់ស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំៈ កាលពីវេលាម៉ោង ៨យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ មានករណីបុរសម្នាក់លង់ទឹកស្លាប់ ស្ថិតនៅភូមិឈើទាល ឃុំបន្ទាយ ស្ទោងស្រុកស្ទោង។

ជនរងគ្រោះមានឈ្មោះ បៀន លក់ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារ ជនរងគ្រោះស្រវឹងស្រា ហើយដើរដួលចូលក្នុងទឹកស្រែក្រោយផ្ទះ បណ្តាលឲ្យលង់ស្លាប់តែម្ដង៕

មតិយោបល់