ព័ត៌មានជាតិ

ខ្ចីម៉ូតូទៅស៊ីការ១យប់ ស្អែកឡើងស៊ីដាច់!..

ភ្នំពេញ: បុរសម្នាក់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ២ សុំការអន្តរាគមន៍ពីនគរបាល កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីបុរសម្នាក់ជាមិត្តភក្តិ រស់នៅភូមិស្រុកជាមួយគ្នា ហើយមករស់នៅក្រុងភ្នំពេញនិងបានខ្ចីម៉ូតូទៅស៊ីការ នៅកោះពេជ្រ កាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ក្នុងបុរីធូលន ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ហើយបានទៅបាត់រហូតខលក៏មិនចូល។

ជនសង្ស័យដែលយកម៉ូតូទៅនោះឈ្មោះ ហុក គាចាន់បូ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
តាមសម្តីជនរងគ្រោះសំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា នៅរសៀលថ្ងៃទី៧ ជនសង្ស័យបានមកខ្ចីម៉ូតូម៉ាក ហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ1BG 1327 យកទៅស៊ីការគេនៅក្នុងកោះពេជ្រ ដោយសារតែមនុស្សស្គាល់គ្នាទើបរូបគាត់ព្រមឲ្យខ្ចី។

តាមសាក្សីដដែលបានបន្តថា លុះស្អែកឡើងរូបគាត់បានខលទូរសព្ទទៅជនសង្ស័យដើម្បីឲ្យយកម៉ូតូមកវិញ តែខលទៅចូលដែរ តែមិនលើករហូតមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ទើបរូបគាត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ២ ដើម្បីសុំកាអន្តរាគមន៍ដើម្បីស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់