ព័ត៌មានជាតិ

ខ្លាំងម្ល៉េះលោកស្ទាវ! ចេញពីក្លឹបមិនទាន់ បើកឆាកប្រយុទ្ធដូចក្នុងកុន!

ភ្នំពេញ: យុវជន​មួយ​ក្រុម​បាន​នាំ​គ្នា​ចេញពី​ក្លឹ​ប រួច​ដេញ​វាយ​គ្នា​ផ្អើលគេឯងតាម​ផ្លូវ​សារ​ធា​រណ:​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន​ដេញ​តាម​បង្ក្រាប​ភ្លាមៗព្រមទាំង​ឃាត់ខ្លួន​បាន​៦​នាក់។

ហេតុការណ៍នេះកើតឡើងកាលពី​ម៉ោង១​និង​៣៥នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវ​វ៉េ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

មុន​កើតហេតុ ​ស្រាប់តែ​មាន​យុវជន​ចំនួន​២​ក្រុម ក្នុង​ដៃ​មាន​ប្រដាប់​ខ្សែរ​ក្រ​វ៉ា​ត់ ដុំ​ថ្ម និង​មួក​សុ​វត្ថិភាព​បាន​ជិះ​ម៉ូតូ​ប្រដេញ​វាយ​គ្នា តាម​ដងផ្លូវ​សារ​ធា​រណ:​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន​ដេញ​តាម​បង្ក្រាប​ព្រមទាំង​ឃាត់ខ្លួន​បាន​មនុស្ស​៦​នាក់​យក​មក​ធ្វើការ​សាកសួរភ្លាមផងដែរ។

សមត្ថកិច្ច​បានឲ្យដឹងដែ​ថា ក្រុម​ក្មេង​ទំនើង​ដែល​ឃាត់​ខ្លួនទាំង៦នាក់នេះ សុទ្ធតែ​មក​តាម​បណ្តា​ខេត្ត​ធ្វើ​ជា​កម្មករ​រោងចក្រ ក្រោយ​ពី​សាកសួរ​នៅ​ប៉ុស្តិ៍ ហើយ​បាន​ធ្វើការ​អប់រំ និង​ហៅ​អ្នក​មក​ធានា​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ រៀងៗខ្លួន៕

មតិយោបល់