ព័ត៌មានជាតិ

Louis Van Gaal នៅតែ​ជឿជាក់ថា នឹង​លើក​ពាន​នៅ​រដូវ​កាល​នេះ​

​លោក Louis Van Gaal បាន​ជឿជាក់ថា វា​រឿង​មួយ​ដែល​អាច​ធ្វើបាន សម្រាប់​ក្លិប​បិសាច​ក្រហម Manchester United ដើម្បី​លើក​ពាន​នៅ​រដូវ​កាល​នេះ បើទោះបី​ចាប់ផ្តើម ដោយ​ចំណុច​ក្រខ្សត់​ក៏​ដោយ​នោះ ។​
​បិសាច​ក្រហម ក្នុងចំណោម ៨ ប្រកួត​មានតែ ១២ ពិន្ទុ​តែប៉ុណ្ណោះ ដោយ​ស្ថិតនៅ​លេខ​រៀង​ទី ៦ នៃ​តារាង Premier League ហើយ​សង្ឈឹមថា​នឹង​ឡើង​ដល់​កំពូល​តារាង​វិញ ជាក់​ជាមិនខាន ដោយ​ស​តាមរយៈ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ ។​
​បើ​ទោះបីជា​ខ្លួន​ហាក់ដូចជា​ចាញ់​ពីន្ទុ​ឆ្ងាយ ក្លិប តោ​ខៀវ និង ក្លិប មេឃ​ខៀវ ក៏ដោយ​តែ លោក Louis Van Gaal នៅតែ​ជឿជាក់ថា លោក​អាច​លើ​កពាន Premier League បាន​នៅ​រដូវ​កាល​នេះ ។​
​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​គ្រូបង្វឹក​សញ្ជាតិ​ហុ​ល្លង់​បានឲ្យដឹងថា “​នៅពេលដែល​យើង​ជួប​ក្លិប​តោ​ខៀវ សម្រាប់​ការប្រកួត​នៅពេល​ខាងមុខ ខ្ញុំ​កំពុង​សំឡឹង​មើល​តាក់​តិច ដើម្បី​ផ្តួច​គូ​ប្រកួត ឲ្យ​ខានតែបាន​” ។​
​បញ្ជាក់​ផង​ដែរ​ថា បិសាច​ក្រហម​នៅ​ពេល​នេះ ចាញ់​ពិន្ទុ​ក្លិប​តោ​ខៀវ រហូតដល់​ទៅ ១០ ពិន្ទុ និង មេឃ​ខៀវ ៥ ពិន្ទុ ៕​
Louis Van Gaal

មតិយោបល់