ខេត្តកណ្តាល៖ ពុទ្ឋបរិស័ទចំណុះជើងវត្តប្រាសាទអណ្តែត ស្ថិតក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល បាននាំគ្នាតវ៉ាករណីលោកម៉េប៉ុស្ត៏ និងព្រះចៅអធិការវត្ត អនុញ្ញាត្តិឲ្យជនសង្ស័យជីកកាយរកព្រះពុទ្ឋបដិមាសម័យបុរាណ ដោយមិនបានជូនដំណឹងឲ្យពលរដ្ឋចំណុះជើងវត្ត បានដឹងជាមុន។ ការតវ៉ាធ្វើឡើងបន្ទាប់ពីជនសង្ស័យមានគ្នាពីរនាក់ កាលពីអាធ្រាតថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤នេះ បាននាំគ្នាជីកកកាយស្វែងរករូបសំណាក់ព្រះពុទ្ឋរូប ដែលបានកប់ទុកតាំងពីសម័យបុរាណ ប៉ុន្តែត្រូវបានមន្ត្រីកងរាជអាវុធហត្ថ សហការជាមួយអាជ្ញាធរឃុំ ចាប់បញ្ជូនទៅតុលាការនៅថ្ងៃបន្ទាប់។ ជនសង្ស័យទាំងពីរនាក់ម្នាក់ឈ្មោះ…
មតិយោបល់